បង្កើនចំណងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក
|
បង្កើនចំណងមិត្តភាពប្រជាជនវៀតណាមនិងអាមេរិក |
(VOV)_នារសៀលថ្ងៃទី២៩មិនា នៅទីក្រុងហាណូយអនុប្រធានសមាគមវៀត
ណាម-អាមេរិក លោកBui The Giang បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គការ
Peace Trees Viet Nam ( PTVN - អាមេរិក) ដឹកនាំដោយលោក Robert Stokes អតីត
នាយកប្រតិបត្តិអង្គការនេះ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពី
ថ្ងៃទី១៧ដល់ថ្ងៃទី៣០មិនាឆ្នាំ២០១៧។អបអរសាទរដំណើរទស្សនកិច្ចនៅវៀតណាម
របស់គណៈប្រតិភូអង្គការPeace Trees Viet Nam ក្នុងកិច្ចការដោះស្រាយបញ្ហាគ្រាប់
មីន គំរោងការណ៍កែលំអបរិស្ថាន និងសហគមន៍ ជួយឧបត្ថម្ភជនរងគ្រោះដោយ
គ្រាប់មីននៅវៀតណាម ក្នុងរយៈពេលកន្លងទៅ។ សកម្មភាពទាំងនេះរបស់អង្គការ
Peace Trees Viet Nam បានរួមចំណែកពូនជ្រុំអោយចំណងមិត្តភាពរវាងប្រជាជន
វៀតណាមនិងអាមេរិក។ រីឯ លោក Robert Stokes ប្រធានគណៈប្រតិភូបានអោយ
ដឹងថា៖គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះគឺស្វែងយល់បន្ថែមអំពីស្ថានភាព
ជាក់ស្ដែងនៅវៀតណាម និងពិនិត្យមើលគំរោងការណ៍ដែល Peace Trees Viet Nam
កំពុងអនុវត្តនៅវៀតណាម សំដៅរួមចំណែកបង្កើនការយល់ដឹង ទំនាក់ទំនងមិត្ត
ភាពរវាងប្រជាជនអាមេរិកនិងវៀតណាម៕