បង្កើនតួនាទីរបស់នារីនិងកុមារីក្នុងការបន្ធូស្រាលហានិភ័យ

បង្កើនតួនាទីរបស់នារីនិងកុមារីក្នុងការបន្ធូស្រាលហានិភ័យ - ảnh 1
សិក្សានុសិស្សិតនៅខេត្តDong Thap ជ្រោមជ្រែងទិវាអន្តរជាតិ
បន្ធូស្រាលគ្រោះធម្មជាតិ (រូបថតៈ Internet)

(VOV)-ក្នុងឱកាសទិវាអន្តរជាតិបន្ធូស្រាលគ្រោះធម្មជាតិឆ្នាំ២០១២ នាព្រឹកថ្ងៃទី
១២តុលានៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំបង្កាប្រឆាំង ព្យុះទឹក
ជំនន់មជ្ឈឹម សម្ព័ន្ធសមាគមនារីវៀតណាមនិងក្រុមដៃគូ ធ្វើការងារក្នុង វិស័យ គ្រប់គ្រងគ្រោះធម្មជាតិបានរួមផ្សំរៀបចំសន្និសីទក្រោមប្រធានបទ“ទទួលកម្លំាង របស់នារីនិងកុមារីក្នុងការបន្ធូស្រាលហានិភ័យ”។ តាមតួរលេខ របស់អ.ស.ប
ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០១០ វៀតណាមជាប្រទេសឈរលំ​ដាប់ទី៦ ក្នុងចំ ណោមបណ្តាប្រទេសត្រូវរងឥទ្ធិពលធ្ងន់ធ្ងរពីគ្រោះធម្មជាតិ។  ដើម្បីទប់ទល់
ជាមួយគ្រោះធម្មជាតិ​ដែលមានការចូលរួមយ៉ាងសកម្មរបស់សង្គម ទាំងមូល
ក្នុងនោះ នារីមានសក្តានុភាព សមត្ថភាព ចំណេះដឹងនឹងត្រូវបានពង្រីកប្រកប
ដោយប្រសិទ្ធភាព។ ប៉ុន្តែ នៅវៀតណាម​ ការយល់ដឹងអំពីតួនាទីក៏ដូចជារាល់ ការរួមចំណែករបស់នារីក្នុងការគ្រប់គ្រងនិងបន្ធូស្រាលគ្រោះធម្មជាតិនៅមាន
គំហិត។ ដូច្នេះបណ្តាមតិនៅសន្និសីទបានគាំទ្រយ៉ាងខ្លាំងការ ចូលរួមជាផ្លូវការ
របស់នារីនិងកុមារ រួមចំណែកបង្កើនកម្លាំងរបស់សហគមក្នុង ការទប់ទល់
ជាមួយបំរែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ