បង្កើនតភ្ជាប់ឌីជីថលក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ខែកញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ ពន្លឿនវិនិយោគសារព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ឆ្នាំ២០១៨ (Vietnam ITC Investment Forum - VIIF) ដោយមានប្រធានបទ « ការតភ្ជាប់ឌីជីថល ក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០»។
សន្និសីទ ពន្លឿនវិនិយោគសារព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ឆ្នាំ២០១៨ |
នៅក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងផ្សពផ្សាយព័ត៌មានឥណ្ឌា លោក Ravi Kant បានសង្កត់ធ្ងនលើគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការ រវាងឥណ្ឌា និង បណ្តាប្រទេសអាស៊ាន ក្នុងនោះមានប្រទេសវៀតណាម ដើម្បី ពង្រីក ទ្រង់ទ្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ឥណ្ឌាបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព ច្នៃប្រឌិតឌីជីថល និងប្រើប្រាស់ ប្រភពធនធានបច្ចេកវិទ្យាព័ត៌មានដែលមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពធ្វើ ការនៅទីផ្សារជាច្រើនលើពិភពលោក។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត ស៊ុយអែត ប្រចាំនៅវៀតមណាមលោក Pereric Hogberg បានចែករំលែកអំពី បទពិសោធន៍ របស់ស៊ុយអែត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ផ្លាស់ថ្មីនូវ ការច្នៃប្រឌិត សេវាកម្មឌីជីថលនៅទីក្រុង ជនបទជាដើម ដើម្បីធ្វើឲ្យ ស៊ុយអែត ក្លាយទៅជា ប្រទេសមាន បច្ចេកទេសជួរមុខនៅលើពិភពលោក ផងដែរ៕