បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាល់ហ្សេរី
|
បង្កើនថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងអាល់ហ្សេរី (VNP) |
Vovworld-នាថ្ងៃទី៣០ឧសភា ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាល់ហ្សេរី (APS) និង
កាសែតប្រចាំថ្ងៃ El Moudjahid បានជូនដំណឹងអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅ
ប្រទេសនេះរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចាប់ពីថ្ងៃទី
៣១ឧសភាដល់ថ្ងៃទី២មិថុនា។ បណ្ដាកាសែតពោលខាងលើបានឲ្យដឹងថា ដំណើរ
ទស្សនកិច្ចលើកនេះជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវាយតំលៃជាទូទៅ
ទំនាក់ទំនងទ្វេភាគី តាមរយៈនោះពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេស
ទាំងពីរលើច្រើនវិស័យពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។ ក្នុងឱកាសនេះដែរ កាសែត
ប្រចាំថ្ងៃ Horizon បានស្ងើចសសើរការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ចវៀតណាម។កាសែត
នេះបានដកស្រង់របាយការណ៍របស់ធនាគារពិភពលោក (WB) ព្យាករណ៍កំណើន GDP របស់វៀតណាមនឹងទទួលបាន៦%ក្នុងឆ្នាំនេះនិងកើនឡើង៦,២%នាឆ្នាំ២០១៦៕