|
ឧត្តមសេនីយ៍ឯក Do Ba Ty បានទទួលជួបឧប្បរាជ Astor អនុរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស៍កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម |
VOV-នាថ្ងៃទី២៨មករានៅក្រុងហាណូយ អគ្គសេនាធិការនិងជាអនុរដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាមឧត្តមសេនីយ៍ឯក Do Ba Ty បានទទួលជួប
ឧប្បរាជ Astor អនុរដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស៍កំពុងបំពេញទស្សនកិច្ច
ការងារនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០មករា។ ឧត្តមសេនីយ៍ឯក Do
Ba Ty បានវាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាង
កងទ័ពនៃប្រទេសទាំងពីរ សង្កត់ធ្ងន់ថានេះជាដំណើរទស្សនកិច្ចជាផ្លូវការដើមដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារជាតិអង់គ្លេស៍នៅវៀតណាម គិតតាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការពារជាតិទ្វេភាគី។ រីឯ
ឧប្បរាជ Astor បានស្នើរក្រសួងការពារជាតិនិងអគ្គសេនាធិការកងទ័ពប្រជាជន
វៀតណាមបន្តបង្កលក្ខណៈដើម្បីកងទ័ពជើងទឹកនៃប្រទេសទាំងពីរមានឱកាស ជួបប្រាស្រ័យរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍សហប្រតិបត្តិការបណ្ដុះបណ្ដាល
នាយទាហាននិងបណ្ដាវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ មុន
នោះអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមឧត្តមសេនីយ៍ឯក Nguyen
Chi Vinh និងឧប្បរាជ Astor អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស៍បានធ្វើ
អធិបតីវេទិការអង្គភាពអាជីវកម្មការពារជាតិវៀតណាម-ចក្រភពអង់គ្លេស៍ផង
ដែរ៕