បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាម-ជប៉ុន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ លោក Junji Suzuki រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាម-ជប៉ុន - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ លោក Junji Suzuki រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh បានឲ្យដឹងថា ជ៉បុនគឺជាមិត្តភក្តិដ៏ជិតស្និទ្ធបំផុត ហើយជាដៃគូ ដែលបានផ្ដល់ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) ដ៏ធំបំផុតសម្រាប់វៀតណាម ដោយមានទុនសន្យាជាង ៣០ ពាន់លានដុល្លារអាមេរិក; ទុនវិនិយោគផ្ទាល់ពីបរទេស  (FDI) ឈារលំដាប់ទី ២ ដោយមានគម្រោងចំនួន ៤១៥០ គម្រោង។ លោក ឧបនាយករដ្ឋមន្ត្រីបានសម្តែងក្ដីជឿជាក់ថា ដោយឈរលើអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ នោះ អធិការកិច្ចរដ្ឋាភិបាលវៀតណាម និងក្រសួងមហាផ្ទៃ និងផ្សព្វផ្សាយជប៉ុន និងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាម -ជប៉ុន។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ក៏បានស្នើឲ្យភាគីទាំងពីរបន្តចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការជាច្រើន ព្រមទាំងសង្ឈឹមថា ភាគីជប៉ុនទទួលពលករ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតវៀតណាមជាច្រើនថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ