បង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជនវៀតណាម-ចិន

បង្កើនទំនាក់ទំនងមិត្តភាពរវាងយុវជនវៀតណាម-ចិន - ảnh 1
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបសន្ទនាជាមួយគណៈប្រតិភូយុវជនចិន (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី២៦មិនា លោក Hoang Binh Quan ប្រធានគណៈ​កម្មាធិការកិច្ចការបរទេសមជ្ឈឹមបានជួបសន្ទនាជាមួយគណៈប្រតិភូយុវជនចិន
ដឹកនាំដោយលេខាគណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន Luo Mei ក្នុង​ឱកាសគណៈប្រតិភូមកវៀតណាមចូលរូមកម្មវិធីជួបប្រាស្រ័យមិត្តភាពយុវជន
វៀតណាម-ចិនឆ្នាំ២០១៤។

        លោក Hoang Binh Quan​ បានស្វាគមការដែលសម្ព័ន្ធយុវជននៃប្រទេស​ទាំង​ពីរបានរៀបចំការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិន២០១៤​ចាត់ទុកនេះ
ជាឱកាសដើម្បីជំនាន់វ័យក្មេងនៃប្រទេសទាំងពីររួមគ្នារំលឹកនូវ​ប្រពៃណីមិត្តភាព
វៀតណាម-ចិន រួមគ្នាធ្វើឲ្យជ្រាលជ្រៅមនោសញ្ចេតនា​មិត្តភាពរវាងប្រជាជននិង
ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងរស់រវើក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ