(VOV)_នាព្រឹកថ្ងៃទី១៧ វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាប្រពៃណីសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀត ណាម (ថ្ងៃទី១៧ វិច្ឆិកា)។ ថ្លែងមតិនៅទីនេះ ប្រធានសម្ព័ន្ធសមាគម លោក Vu Xuan
Hong បានអះអាងថា៖ ក្នុងអំឡុង៦៤ឆ្នាំកន្លងទៅ កម្មាភិបាលគ្រប់ជំនាន់បំពេញការ
ងារកិច្ចការបរទេសប្រជាជនបានរួមដំណើរជាមួយកម្លាំងកិច្ចការបរទេសប្រជាជន
របស់បក្ស រដ្ឋ ជានិច្ចកាលពង្រឹងនិងពង្រីកសតិអារម្មណ៍លោកប្រធានហូជីមិញ
ពង្រីកតួនាទីសំខាន់នៅក្នុងបូព្វហេតុតស៊ូ ដណ្ដើមឯករាជ្យជាតិ និងកសាងមាតុ
ប្រទេស។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន និន្នការសាកលភាវូបនីយកម្ម និងធ្វើសមា
ហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅ ទូលំទូលាយ ទំនាក់ទំនងរវាងបណ្ដាប្រទេស
ជាសហប្រតិបត្តិការផង និងតស៊ូផង។ នាបច្ចុប្បន្ន វៀតណាមកំពុងខំប្រឹងប្រែងដល់ឆ្នាំ២០២០ ក្លាយទៅជាប្រទេសឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។ ដូច្នេះ កិច្ច
ការបរទេសប្រជាជនដើរតួនាទីកាន់តែសំខាន់។
|
អតីតប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Binh |
អញ្ជើញមកចូលរួម និងសំណេះសំណាលជាមួយបណ្ដាជំនាន់កម្មាភិបាល
ប្រកបការងារកិច្ចការបរទេសប្រជាជន អតីតប្រធានរដ្ឋវៀតណាម លោកស្រី N
guyen Thi Binh អតីតប្រធានសម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពវៀតណាម
ប្រធានមូលនិធិសន្តិភាព និងអភិវឌ្ឍន៍វៀតណាម បានសង្កត់ធ្ងនថា៖
“ ឥឡូវនេះ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលថ្មី ដោយមានលក្ខណះ
ពិសេសដោយឡែក ដូច្នេះ កិច្ចការបរទេសប្រជាជនក៏ត្រូវពង្រីករាល់មេរៀនសំខាន់ៗ
ក្នុងដំណាក់កាលមុននេះ និងបំពេញបន្ថែម បំភ្លឺក្នុងស្ថានភាពថ្មីៗនេះ។ មេរៀបធំរបស់វៀតណាម នោះគឺសាមគ្គីភាពជាតិ សាមគ្គីអន្តរជាតិ។ ខ្ញុំចាត់ទុកថាវានៅរក្សារ
ដដែលតំលៃ។ យើងត្រូវកសាងអោយបានទំនាក់ទំនងអន្តរជាតិដ៏ធំទូលាយដោយគាំ
ទ្រយើងក្នុងកិច្ចការពារអធិបតេយ្យភាពនៃមាតុប្រទេស៕”