បង្កើនលក្ខណៈប្រជាធិបតេយ្យ និងម្ចាស់ការក្នុងប្រតិបត្តិការរដ្ឋសភា
(VOVWORLD) - សមាជិករដ្ឋសភាជាច្រើន បានគាំទ្រចំពោះការចេញផ្សាយបទប្បញ្ញត្តិនៃសម័យ ប្រជុំរដ្ឋសភា ដែលធានាការបង្កើនលក្ខណៈប្រជាធិបតេយ្យ និងម្ចាស់ការក្នុងប្រតិ បត្តិការរដ្ឋសភា បង្កើនការពិភាក្សាក្នុងសម័យប្រជុំ; ពង្រីកបញ្ញា ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត របស់សមាជិករដ្ឋសភា និងស្ថាប័ននានានៃរដ្ឋសភា។
បន្តកម្មវិធីសម័យប្រជុំលើកទី១១ នាព្រឹកថ្ងៃទី១២ ឧសភា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់យោបល់លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ប្រកាសបទប្បញ្ញត្តិ នៃសម័យប្រជុំរដ្ឋសភា (វិសោធនកម្ម)។
សមាជិករដ្ឋសភាជាច្រើន បានគាំទ្រចំពោះការចេញផ្សាយបទប្បញ្ញត្តិនៃសម័យ ប្រជុំរដ្ឋសភា ដែលធានាការបង្កើនលក្ខណៈប្រជាធិបតេយ្យ និងម្ចាស់ការក្នុងប្រតិ បត្តិការរដ្ឋសភា បង្កើនការពិភាក្សាក្នុងសម័យប្រជុំ; ពង្រីកបញ្ញា ស្មារតីផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត របស់សមាជិករដ្ឋសភា និងស្ថាប័ននានានៃរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ លើភាពបើកចំហ និងតម្លាភាពក្នុងប្រតិបត្តិការរដ្ឋសភានៅសម័យប្រជុំ ដើម្បីនាំឲ្យ ប្រតិបត្តិការរដ្ឋសភា កាន់តែជិតស្និទ្ធជាមួយប្រជាជន៕