បង្កើនវិធានការនានាថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹមត្រូវផ្ដោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្ដីពី “ការសម្របខ្លួនប្រកបដោយភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ទើបបានចុះហត្ថលេខា និងចេញផ្សាយសារាចររបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ស្ដីពី ការបង្កើនវិធានការធានាការទទួលអំណឆ្នាំថ្មីប្រពៃណី ២០២២ យ៉ាងសប្បាយរីករាយ សុវត្ថិភាព និងសន្សំសម្ចៃ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងចំណុះមជ្ឈឹមត្រូវផ្ដោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាលស្ដីពី “ការសម្របខ្លួនប្រកបដោយភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព”។ ទន្ទឹមនឹងនេះ ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកីវូដ ១៩ និងជំងឺរាតត្បាតនានាដេលអាចផ្ទុះឡើង។ លោកនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឲ្យស្ថាប័នមានសមត្ថកិច្ចនានាត្រូវ៖ អនុវត្តន៍វិធានការដោយព្រមៗគ្នា ដើម្បីជំរុញអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ឆ្លើយតបនឹងតម្រូវការទំនិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវ ក្ដាប់ជាប់ស្ថានការណ៍ជីវភាពរស់នៅរបស់មុខសញ្ញាគោលនយោបាយ ដើម្បីជួយឧបត្ថម្ភឲ្យទាន់ពេលវេលា ដោយធានាថាមុខសញ្ញាគោលនយោបាយទាំងអស់ទទួលបានអំណោយមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ៕