បង្កើនឱកាសការងារធ្វើនិរន្តរភាពសំរាប់នារីអន្តោប្រវេសន៍
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិនា នៅទីក្រុងហាណូយ អង្គការ Plan International សហការជាមួយស្ថាប័ន អ.ស.ប. ខាងសមភាពភេទនិងការប្រគល់សិទ្ធិសំរាប់ នារីនៅវៀតណាម (UN Women) បានរៀបចំសិក្ខាសាលា «ការពិតជាក់ស្តែងនិង គោលនយោបាយអំពីការងារធ្វើចីរភាពសំរាប់នារីអន្តោប្រវេសន៍»។
បង្កើនឱកាសការងារធ្វើនិរន្តរភាពសំរាប់នារីអន្តោប្រវេសន៍ |
នាព្រឹកថ្ងៃទី ២៨ មិនា នៅទីក្រុងហាណូយ អង្គការ Plan International សហការជាមួយស្ថាប័ន អ.ស.ប. ខាងសមភាពភេទនិងការប្រគល់សិទ្ធិសំរាប់ នារីនៅវៀតណាម (UN Women) បានរៀបចំសិក្ខាសាលា «ការពិតជាក់ស្តែងនិងគោលនយោបាយអំពីការងារធ្វើចីរភាពសំរាប់នារីអន្តោប្រវេសន៍»។ នៅសិក្ខាសាលាអង្គសន្និសីទចំនួនជាង ១០០ នាក់មកពីស្ថាប័នផ្នែកជាតិនិងអន្តរជាតិបាននាំចេញការផ្តើមគំនិតខាងគោលនយោបាយសំរាប់វៀតណាមដើម្បីកសាងបរិយាកាសល្អប្រសើថែមទៀតសំរាប់ពលករអន្តោប្រវេសន៍ជានារីបង្កើនឱកាសខាងការងារធ្វើចីរភាព។ នាយិការអង្គការ Plan International វៀតណាម លោកស្រី Sharon Kane បានសង្កត់ធ្ងន់ថា៖ តម្រូវការការងារធ្វើចីរភាព បរិស្ថានរស់ នៅសុវត្ថិភាពនិងឱកាសទាក់ទងផ្ទាល់ជាមួយសេវាកម្មសុខុមាលភាពសង្គមនៅតំបន់ ជនអន្តោប្រវេសន៍ជាច្រើនកុះករគឺធំណាស់។ បណ្ដាអង្គការអន្តរជាតិក៏ខំប្រឹង ប្រែងជំរុញបង្កើនសមត្ថភាពសេដ្ឋកិច្ចសំរាប់នារី ក្នុងនោះ មានអនុសញ្ញាស្តីអំពី ការលុបបំបាត់រាល់រូបភាពប្រកាន់ប្រតិបត្តិចំពោះនារី (CEDAW) និងបណ្ដាអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិស្តីពីសមភាពភេទ៕