បង្ករលក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មក្រៅប្រទេសអភិវឌ្ឍន៍
|
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិ |
(VOVworld)-ក្នុងការពិភាគ្សាលើសេចក្តីព្រាងច្បាប់ស្តីពីច្បាប់គ្រប់គ្រងពាណិជ្ជកម្ម
ក្រៅប្រទេសនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី១៤កញ្ញានោះ សមាជិក
សភាជាច្រើនរូបបានស្នើថា សេចក្តីព្រាងច្បាប់នេះ ត្រូវមានការកំណត់ដែលបង្ករ
លក្ខណៈងាយស្រួលសម្រាប់សកម្មភាពពាណិជ្ជកម្មក្រៅប្រទេសអភិវឌ្ឍន៍ លើកកំពស់ លក្ខណៈប្រគួតប្រជែងរបស់ខឿនសេដ្ឋកិច្ចក្នុងកាលៈទេសៈធ្វើសមាហរណកម្មសេដ្ឋ
កិច្ចអន្តរជាតិកាន់តែបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ជើញផ្តល់មតិលើសេចក្តី
ព្រាងច្បាប់ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖
“តើប្រសិនបើគ្មានការកំណត់ក្នុងច្បាប់នោះ ហើយប្រគល់ឲ្យរដ្ឋាភិបាលកំណត់ គឺវាត្រូវ
នឹងស្មារតីរបស់រដ្ឋធម្មនុញ្ញដែរឬទេ។ពិតណាស់ថា ទុកឲ្យរដ្ឋាភិបាលគ្រប់គ្រងនោះនឹង
បង្កើតឡើងភាពបត់បែនក្នុងការគ្រប់គ្រងសកម្មភាពពាណិជ្ជក្រៅប្រទេស ប៉ុន្តែវានឹង
ប៉ះពាល់ដល់លក្ខណៈតម្លាភាពនិងប្រការមួយចំនួនដែលច្បាប់មិនហាមក្នុងសកម្មភាព
ធ្វើអាជីវកម្ម”៕