បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកវិនិយោគទុននៅវៀតណាម

បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មអ៊ីតាលីមកវិនិយោគទុននៅវៀតណាម - ảnh 1
Piaggio - និមិត្តរូប១នៃទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងអ៊ីតាលី


(VOVworld) - នាយប់ថ្ងៃទី២៥ វិច្ឆិកា លោក Le Thanh Liem អនុប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូការទូតនិងអង្គភាពអាជីវកម្មអ៊ីតាលី ដឹកនាំដោយលោក
Benedetto Della Vedova អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ
អ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមវេទិការ
សហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង២នាថ្ងៃទី២៦ វិច្ឆិកា។លោក
Le Thanh Liem បានចាត់ទុកថា ការចូលរួមវេទិការនៅទីក្រុងហូជីមិញ នឹងជួយគណៈ
ប្រតិភូអ៊ីតាលីចាប់យកព័ត៏មាន ក៏ដូចជាឃើញបានគំនូរសេដ្ឋកិច្ចសង្គមនៃទីក្រុង តាមនោះបើកឱកាសសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញនិងអ៊ីតាលីនាពេល
អនាគត។លោក Le Thanh Liem ក៏សំដែងគោលបំណងថា ភាគីទាំង២នឹងបង្កើន
កិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យជាឧត្តមភាពរបស់អ៊ីតាលី ដូចជា ឧស្សាហ
កម្ម ផលិតកម្មទំនិញ​សុខាភិបាល វប្បធម៌ និងអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ