បង្កលក្ខណៈរស់នៅដ៏ល្អប្រសើរថែមទៀតជូនអ្នកមានគុណូបការៈ និងគ្រួសារគោលនយោ​បាយ

(VOVWORLD) -លោកឧបនាយករដ្ឋមន្ត្រីបានលើកសរសើររាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគ និងរដ្ឋអំណាចខេត្ត Nam Dinh ក្នុងការយកចិត្តទុកដាក់ ថែទាំក្នុងការអនុវត្តន៍របបគោលនយោបាយសម្រាប់អ្នកមានគុណូបការៈ ហើយបង្ហាញច្បាស់នូវប្រពៃណី ផឹកទឹកនឹង ដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។ 
បង្កលក្ខណៈរស់នៅដ៏ល្អប្រសើរថែមទៀតជូនអ្នកមានគុណូបការៈ និងគ្រួសារគោលនយោ​បាយ - ảnh 1 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (រូបថត៖ CP)

នារសៀលថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលគណៈប្រតិភូ អ្នកមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Nam Dinh ក្នុងឱកាស ដែលគណប្រតិភូអញ្ជើញមកទស្សនាទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh បានអះអាងថា បក្សនិងរដ្ឋជានិច្ចកាលចងចាំនូវគុណូបការៈ ហើយមានគោលនយោបាយអាទិភាពជូនចំពោះអ្នកមានគុណូបការៈ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកសរសើររាល់ការខិតខំប្រឹងប្រែងរបស់បក្សភាគ និងរដ្ឋអំណាចខេត្ត Nam Dinh ក្នុងការយកចិត្តទុកដាក់ ថែទាំក្នុងការអនុវត្តន៍របបគោលនយោបាយសម្រាប់អ្នកមានគុណូបការៈ ហើយបង្ហាញច្បាស់នូវប្រពៃណី ផឹកទឹកនឹង ដល់ប្រភពដើមរបស់ប្រជាជាតិវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រី មានគោលបំណងថា អ្នកមានគុណូបការៈនៅខេត្ត Nam Dinh បន្តពង្រីកប្រពៃណីបដិវត្តន៍ និងធ្វើជាគំរូសម្រាប់យុវជនជំនាន់ក្រោយៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ