បង្កលក្ខណៈសំរាប់ពលករប្រឡងប្រណាំងច្នៃប្រឌិតលើកកំពស់ទិន្នផលគុណភាពផលិតផល។
VOV-នាព្រឹកថ្ងៃទី១៦សីហា អគ្គសហព័ន្ធសហជីពទូទៅវៀតណាមបានរៀបចំសន្នសីទបូកសរុបរយៈពេល៥ឆ្នាំអនុវត្តចលនាប្រឡងប្រណាំងពលកម្មច្នៃប្រឌិតសំរាប់កម្មាភិបាលមន្ត្រីដំណាក់កាល២០០៧-២០១២។ តាម
របាយការណ៍របស់សហព័ន្ធសហជីពខេត្តក្រុងចំនួន៥១ពីឆ្នាំ២០០៧មកបាន
មានកម្មាភិបាលមន្ត្រីជាង៦សែនលើកមានប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រ
ក្នុងនោះមានការផ្ដើមគំនិតប្រធានបទចំនួនជាង២សែនត្រូវបានអនុវត្តក្នុង
ស្ថានភាពជាក់ស្ដែង។ នៅសន្និសីទ ដំណាងសហព័ន្ធសហជីពបណ្ដាខេត្ត
ក្រុងបានចែករំលែកការផ្ដើមគំនិត បទពិសោធល្អក្នុងការបង្កលក្ខណៈឲ្យ
កម្មាភិបាលមន្ត្រីចូលរួមចលនាពលកម្មច្នៃប្រឌិត។ អគ្គសហព័ន្ធសហជីព
ទូទៅវៀតណាមបានកំណត់ភារកិច្ចស្នូលក្នុងរយៈពេលខាងមុខនឹងចលនា
កម្មាភិបាលមន្ត្រី កម្មាភិបាលវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងប្រឡង់ប្រណាំងពលកម្ម
ច្នៃប្រឌិតឆ្ពោះទៅគោលដៅអាជីវកម្មប្រភពកំលាំងក្នុងប្រទេសលើកកំពស់
គុណភាពផលិតផល៕