បង្ហាញមុខនូវរូបសណ្ឋានថ្មីអំពីការបញ្ជារថយន្តអន់ឡាញ

(VOVWORLD) - នាថ្ងៃទី១២ មិថុនា នៅរដ្ឋធានីហាណូយ សកលវិទ្យាល័យជាតិហាណូយបានធ្វើការឧទ្ទេសនាមអំពីគ្រឹះស្ថាននិងរូបសណ្ឋានថ្មីអំពីការបញ្ជារថយន្តអន់ឡាញ EMDDI ដែលជាផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យារបស់ក្រុមអ្នកវិទ្យា សាស្ត្រនៃសកលវិទ្យាល័យជាតិហាណូយ។
បង្ហាញមុខនូវរូបសណ្ឋានថ្មីអំពីការបញ្ជារថយន្តអន់ឡាញ - ảnh 1មហាវិទ្យាល័យជាតិហាណូយនិងបណ្ដាដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់ EMDDI

EMDDI មានលទ្ធភាពកំណត់ដែនរដ្ឋបាលយ៉ាងត្រឹមត្រូវ។ នៅតំបន់ណា គឺ EMDDI នឹងតភ្ជាប់ដោយស្វ័យប្រវត្តិជាមួយអ្នកផ្គត់ផ្គង់សេវាដឹកជញ្ជូននៅទីនោះ។ ដោយការប្រើប្រាស់ App តែមួយសំរាប់អង្គភាពដឹកជញ្ជូនអ្នកដំណើរទាំងអស់នៅក្នុងទូទាំងប្រទេស EMDDI នឹងជួយប្រជាជនមានភាពងាយស្រួលនាពេលហៅរថយន្តនៅតំបន់ដែលគេកំពុងរស់នៅ។ វាយតំលៃអំពីផលិតផលបច្ចេកវិទ្យានេះ លោក Tran Quang Ha អនុប្រធានមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រសួងគមនាគមន៍ដឹកជញ្ជូន បានឲ្យដឹងថា៖

        “នេះជាផលិតផលល្អ ហើយមានតំលៃប្រកួតប្រជែង។ វានឹងជួយការងារគ្រប់គ្រងមធ្យោបាយដឹកជញ្ជូននិងគ្រប់គ្រងសកម្មភាពធ្វើអាជីវកម្មដឹកជញ្ជូនមានភាពងាយស្រួលជាងមុន”។

        តាមផែនការ ក្រោយរយៈពេល២ខែទៀត បច្ចេកវិទ្យា EMDDI នឹងត្រូវបានដាក់ឲ្យដំណើរការនៅទីក្រុងហាណូយ ហើយក្រោយនោះគឺទីក្រុងហូជីមិញនិងខេត្តក្រុងផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ