បង្ហាញមុខមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៅឥណ្ឌា

បង្ហាញមុខមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៅឥណ្ឌា - ảnh 1
ទិដ្ឋភាពនៃពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៅ មហាវិទ្យាល័យឦសាន

(VOVworld)-នាថ្ងៃទី៨សីហា តំណាងក្រសួងការបរទេសឥណ្ឌា អាជ្ញាធររដ្ឋ Meghalaya
 នៅភាគឦសានប្រទេសនេះបានរួមជាមួយឯកអគ្គរដ្ឋទូត តំណាង ប្រទេសនានានៃ
សមាគមន៍បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំក្រុង New Delhi ចូលរួមពិធី
បើកឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាននៅ មហាវិទ្យាល័យឦសាន ចំណុះ
រដ្ឋ Meghalaya។ គោលគំនិតបង្កើតមជ្ឈមណ្ឌល នេះបាននាយករដ្ឋមន្ត្រីឥណ្ឌា លោក
Narenda Modi ដាក់ចេញជាលើកដំបូងនៅ ក្នុងបទសន្ទរកថារបស់ខ្លួនក្នុងសន្និសីទ
ជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើកទី១៣ដែល បានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីនាខែ
វិច្ឆិកាឆ្នាំ២០១៥។

        ថ្លែងមតិក្នុងពិធីបើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton
Sinh Thanh បានឲ្យដឹងថា ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងរវាង អាស៊ាន
ជាមួយឥណ្ឌាតាំងពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០១៨ វៀតណាមជឿជាក់ថា មជ្ឈមណ្ឌល
នេះ នឹងជួយឲ្យឥណ្ឌា ជាពិសេសគឺតំបន់ឦសានយល់ដឹងបន្ថែម អំពីអាស៊ាន រួម
ចំណែកចូលក្នុងការជម្រុញទំនាក់ទំនងរវាងតំបន់នេះជាមួយ ប្រទេសអាស៊ាននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ