បង្ហាញសៀវភៅ “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong
(VOVWORLD) - សៀវភៅរួមមានអត្ថបទសរសេរនិងសុន្ទរកថាចំនួន ២៩របស់លោកអគ្គលេខា បក្ស Nguyen Phu Trong ចាប់តាំងពីត្រៀមកសាងឯកសារមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន។
បណ្ដាប្រតិភូអញ្ជើញចូលរួមពិធីបង្ហាញសៀវភៅ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមនិងរោងបោះពុម្ភផ្សាយនយោបាយជាតិ “ការពិត” រៀបចំពិធីបង្ហាញសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោមចំណងជើងថា “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”។
សៀវភៅរួមមានអត្ថបទសរសេរនិងសុន្ទរកថាចំនួន២៩របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់តាំងពីត្រៀមកសាងឯកសារមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន។ អត្ថបទទាំងនេះបានធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវអត្តចរិត តម្លៃឫសគល់នៃសង្គមនិយមលើវិស័យនយោបាយ សេដ្ឋកិច្ច ការកសាងបក្សនិងប្រព័ន្ធនយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាដើម។ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម លោក Ta Ngoc Tan បានបញ្ជាក់ថា៖
“សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងជាមូលដ្ឋានដ៏ថ្លៃថ្លា និងសំខាន់សម្រាប់បន្តបូកសរុបទ្រឹស្តីអំពីគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ជាឯកសារ ដ៏ថ្លៃថ្លាដើម្បីអប់រំសតិអារម្មណ៍នយោបាយ លើកកំពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម បង្កើតឡើង ភាពឯកឆន្ទ ដើម្បីបំផុសនិងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល។ ផ្ដើមពីនោះ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អារិយ្យធម៌ដើម្បីដល់ពាក់កណ្ដាលសតវត្សទី២១ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់តាមមាគ៌ាសង្គមនិយម”៕