បោះឆ្នោតអេស្ប៉ាញ៖ ការប្រដេញតាមគ្នាយ៉ាងប្រគៀក រវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម

(VOVWORLD) - គិតត្រឹមម៉ោង ២៤ យប់ថ្ងៃទី ២៣ កក្កដា គ្មានគណបក្ស ឬសម្ព័ន្ធណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងការបោះឆ្នោតសកល នៅប្រទេសអេស្ប៉ាញ។
បោះឆ្នោតអេស្ប៉ាញ៖ ការប្រដេញតាមគ្នាយ៉ាងប្រគៀក រវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម - ảnh 1ភ្នាក់ងារទទួលបន្ទុកការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅក្រុង Ronda ប្រទេសអេស្ប៉ាញ (រូបថត៖ Reuters)

យោងតាមលទ្ធផលបឋម តាមរយៈសន្លឹកឆ្នោតចំនួន ៩៨% ត្រូវបានរាប់រួច បក្សប្រជាជនស្តាំនិយម (PP) បាននាំមុខគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច (PSOE) ដោយលទ្ធផលប្រគៀកគ្នា។

យោងតាមទិន្នន័យបឋម គណបក្សប្រជាជន (PP) ទទួលបាន ៣២,៧% នៃសម្លេងឆ្នោត បន្ទាប់មកដោយគណបក្សសង្គមនិយម (PSOE) របស់នាយករដ្ឋមន្ត្រី Pedro Sanchez ទទួលបាន ៣១,៩% នៃសម្លេងឆ្នោត។ គណបក្ស Vox ស្តាំជ្រុល និងចលនា Sumar ឆ្វេងនិយមទទួលបាន ១២,៤% និង ១២,៣% នៃសម្លេងឆ្នោតរៀងៗខ្លួន។ ដូច្នេះ តាមការគ្រោងទុករបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ កៅអីចំនួន ១៣៦ ក្នុងសភានឹងសម្រាប់ PP និង  អាសនៈចំនួន ១២២ គឺសម្រាប់គណបក្សឆ្វេងនិយម ដែលកំពុងកាន់អំណាចរបស់លោក Sanchez។ គណបក្ស Vox ស្តាំនិយម ទទួលបាន ៣៣ អាសនៈ នាំមុខ Sumar ដែលមាន ៣១អាសនៈ។

លទ្ធផលបង្ហាញថា សម្ព័ន្ធស្តាំនិយមរវាងគណបក្ស PP និងគណបក្ស Vox នឹងឈ្នះកៅអីចំនួន ១៦៩ នៅក្នុងសភា ដែលនៅឆ្ងាយពីភាគច្រើនដាច់ខាតនៃ ១៧៦ អាសនៈ ដើម្បីអាចដឹកនាំប្រទេសបាន។ ម្យ៉ាងវិញទៀត ប្លុកឆ្វេងនិយម ដែលជាសម្ព័ន្ធរវាងគណបក្សសង្គមនិយមដែលកំពុងកាន់អំណាច និងគណបក្ស Sumar ទំនងជាទទួលបាន ១៥៣ អាសនៈ។ សម្ព័ន្ធនេះនឹងត្រូវការ ២៣ អាសនៈបន្ថែមទៀត ដើម្បីអាចទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏គណបក្ស PSOE របស់នាយករដ្ឋមន្ត្រីនៅតែមានក្តីសង្ឃឹមបន្តកាន់អំណាច ប្រសិនបើលោក Sanchez អាចបញ្ចុះបញ្ចូលគណៈ បក្សតូចៗ Catalan ឬ Basque ចូលរួមជាមួយក្រុមចម្រុះរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ