បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីអូស្ត្រាលីវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) -  នៅក្នុងចំណោមពលរដ្ឋទាំងអស់នេះ មានកុមារអាយុក្រោម ១៨ ឆ្នាំមនុស្សចាស់ជរា អ្នកដែលមានជំងឺរ៉ាំរៃប្រចាំកាយ សិស្សដែលគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទទ្វារ និងករណីមួយចំនួនទៀតដែលមានស្ថាន ភាពលំបាក។

នាថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ស្ថាប័នតំណាងវៀតណាមនៅអូស្ត្រាលីនិងក្រុមហ៊ុនអាកាស ចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរអូស្ត្រាលី បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់វិលត្រ ឡប់មកវៀតណាមវិញ។ នៅក្នុងចំណោមពលរដ្ឋទាំងអស់នេះ មានកុមារអាយុក្រោម ១៨ ឆ្នាំមនុស្សចាស់ជរា អ្នកដែលមានជំងឺរ៉ាំរៃប្រចាំកាយ សិស្សដែលគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទទ្វារ និងករណីមួយចំនួនទៀតដែលមានស្ថានភាពលំបាក។

បន្ទាប់ពីយន្ដហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat  (នៃទីក្រុង ហូជីមិញ) អ្នកដំណើរទាំងអស់ក្នុងជើងហោះហើរនេះ ត្រូវបានពិនិត្យសុខភាពនិងយកទៅកន្លែងនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ