បញ្ចូនពលរដ្ឋវៀតណាមពីកាណាដាវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

(VOVWORLD) - ស្ថានទូតវៀតណាមប្រចាំនៅកាណាដា និងក្រុមហ៊ុនអាកាសចរ ណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរកាណាដា ដើម្បីបញ្ចូនពលរដ្ឋវៀត ណាមជិត ៣២០ នាក់ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Toronto វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ 
បញ្ចូនពលរដ្ឋវៀតណាមពីកាណាដាវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព - ảnh 1 ពលរដ្ឋវៀតណាមពីកាណាដាវិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព

ក្នុងអំឡុងពីរថ្ងៃគឺថ្ងៃទី ២៣ និង២៤ ខែសីហា អាជ្ញាធរវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកាណាដា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរកាណាដា ដើម្បីបញ្ចូនពលរដ្ឋវៀតណាម ជិត ៣២០ នាក់ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Toronto វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមាន ក្មេងអាយុក្រោម ១៨ ឆ្នាំ (ក្នុងនោះមានទាំងទារក) មនុស្សចាស់ជរា អ្នកមានជំងឺធ្ងន់ និស្សិតដែលបានបញ្ចប់វគ្គសិក្សា និយោជិកមានទិដ្ឋាការផុតកំណត់និងផុតកិច្ចសន្យាការងារ ភ្ញៀវទេសចរត្រូវជាប់គាំងនិងករណីលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Van Don  (ខេត្ត Quang Ninh) អ្នកលើជើងហោះហើរទាំងនោះ បានស្ថិតនៅក្រោមការត្រួតពិនិត្យសុខាភិបាលនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ