|
សរសេរអក្ខរវិចិត្រសាស្ត្រជូនយុទ្ធជន (រូបថត៖baokhanhhoa.com.vn) |
(VOVworld) - ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ មករា កម្មវិធី “និទាឃរដូវនៅកោះ
សមុទ្រ” ត្រូវបានសម្ព័ន្ធយុវជនទីក្រុងហូជីមិញរៀបចំឡើងនៅទីក្រុង Cam Ranh ខេត្ត
Khanh Hoa ភាគកណ្ដាលវៀតណាម។សិល្បៈករនិងយុវជនរាប់រយនាក់រួមជាមួយ
កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកជាង៣ពាន់នាក់បានចូលរួមសកម្មភាពជួប
ប្រាស្រ័យជាច្រើនដូចជា៖វេចនំអន្សម ច្រៀងរាំ ប្រគល់អំណោយនិងអាហារូបករណ៍
ជូនកូនចៅរបស់កម្មាភិបាល យុទ្ធជនដែលមានជីវភាពរស់នៅ លំបាក។វរសេនីយ៍
ឯកបម្រុង Nguyen Huu Minh បានឲ្យដឹងថា៖
“កម្មវិធីនេះបង្ហាញនូវការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅ ជាពិសេសរបស់បក្ស
ភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញចំពោះយុទ្ធជន តាមនោះលើកទឹកចិត្ត
ស្មារតីរបស់យុទ្ធជនក្នុងការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ខំប្រឹងប្រែងដើម្បី
សំរេចភារកិច្ចឲ្យបានល្អ”៕