បញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយ
|
ពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រូួមបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងណាណិជ្ជកម្មសេរី
រវាងវៀតណាមនិងសម្ព័ន្ធភាពគយ |
(VOVworld) - នាព្រឹកថ្ងៃទី១៥ ធ្នូ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាមរដ្ឋ
មន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang និងលោក Andrei
Slepnhev រដ្ឋមន្រ្តីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងជាប្រធាន
ក្រុមចរចាររបស់សម្ព័ន្ធភាពគយ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមបញ្ចប់
ការចរចារលើកិច្ចព្រមព្រៀងណាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយ
រុស្ស៊ី បេឡារុស និងកាហ្សាក់ស្ថាន (VCUFTA)ក្រោមការធ្វើកាកសិណសិក្សីរបស់
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung។សម្ព័ន្ធភាពគយបានលៃទុក
សំរាប់វៀតណាមនូវការអនុគ្រោះពន្ធ បង្កើតឱកាសនាំចេញសំខាន់ជាថ្មីចំពោះ
ក្រុមទំនិញវៀតណាមដែលក្នុងនោះមាន កសិផល ជលផលនិងសំលៀកបំពាក់
ជាដើម។រីឯវៀតណាមនិងយល់ស្របបើកទីផ្សារដោយមានដំណើរការសំរាប់
សម្ព័ន្ធភាពគយចំពោះផលិតផលចិញ្ចឹមសត្វ មុខទំនិញឧស្សាហកម្មមួយចំនួន
រួមមានម៉ាស៊ីន គ្រឿងសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន។
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ) និងលោក Andrei Slepnhev រដ្ឋមន្រ្តីពាណិជ្ជកម្មគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប |
នាថ្ងៃដដែល នៅខេត្ត Kien Giang នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក Andrei Slepnhev។លោក Nguyen Tan Dung បាន
ស្នើរឲ្យភាគីទាំង២ធ្វើសុក្រិតការងារនៅសេសសល់យ៉ាងឆាប់រហ័សសម្រេចបែប
បទផ្ទៃក្នុងនានាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាដើមឆ្នាំ២០១៥ខាងមុខ។ការចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងនេះ គឺជាការបោះជំហានថ្មីសំខាន់ នាំ
ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយរុស្ស៊ី បេឡារុសនិង
កាហ្សាក់ស្ថានឡើងកំពស់ថ្មី សហប្រតិបតិ្តការយ៉ាងស្អិតរមួតនិងជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក។
នាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានអះអាងនូវគោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាម គឺគោរព ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយ
ប្រទេសទាំង៣នៃសម្ព័ន្ធភាពគយបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាក់ស្ដែង
និងមានប្រសិទ្ធភាពដើម្បីការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងដូចគ្នារបស់ភាគី
ទាំង២៕