បញ្ចប់បណ្ដាព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ APEC
(VOVWORLD) -នាថ្ងៃទី ២៥ សីហា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានអញ្ជើញជាអធិបតីភាពសន្និសីទកាសែត បញ្ចប់ បណ្ដា ព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយ ជាន់ខ្ពស់ ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ។
បញ្ចប់បណ្ដាព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ APEC |
នាថ្ងៃទី ២៥ សីហា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានអញ្ជើញជាអធិបតីភាពសន្និសីទកាសែត បញ្ចប់ បណ្ដា ព្រឹត្តិការណ៍សប្តាហ៍សន្តិសុខស្បៀងអាហារ និងកិច្ចសន្ទនាគោលនយោបាយ ជាន់ខ្ពស់ ស្ដីពី សន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ តាមលោក Le Quoc Doanh ថាកិច្ចសន្ទនា សន្តិសុខស្បៀងអាហារលើកនេះបានអនុម័តលើឯកសារសំខាន់ចំនួន ៣ គឺ៖ ផែនការសកម្មភាពអនុវត្តកម្មវិធីក្របខ័ណ្ឌច្រើនឆ្នាំរបស់ APEC ស្ដីពីសន្តិសុខស្បៀងអាហារ និងបម្រែបម្រួលអាកាសធាតុ ផែនការសកម្មភាពអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្រ្ត APEC ស្ដីពីការអភិវឌ្ឍន៍ជនបទនិងទីក្រុងប្រកបដោយនិរន្តរភាពដើម្បីបង្កើនសន្តិសុខស្បៀងអាហារ និងកំណើនមានគុណភាព។ សេចក្តីប្រកាស Can Tho ស្ដីពីការបង្កើនសន្តិសុខស្បៀងអាហារ និងកសិកម្មប្រកបដោយនិរន្តរភាព បានសង្កត់ធ្ងន់ទៅលើសន្តិសុខស្បៀងអាហារនឹង បន្តជាបញ្ហាសំខាន់ចំពោះសហគមអន្តរជាតិនិយាយរួម និងតំបន់ APEC និយាយដោយឡែក។ លោក Le Quoc Doanh បានឲ្យដឹងថា៖
"គ្រប់ប្រទេសទាំងអស់សុទ្ធតែមានយុទ្ធសាស្ត្រនិងសកម្មភាពដើម្បីធានាសន្តិសុខស្បៀងអាហារ ក្នុងនោះបានឯកភាពនូវកិច្ចសហប្រតិបត្តិការ និងចែករំលែករវាងបណ្ដាខឿនសេដ្ឋកិច្ចនានាក្នុងបញ្ហាសន្តិសុខស្បឿងអាហារ ជាពិសេសគឺបម្រែបម្រួលអាកាសធាតុ។ ដោយឡែក ចំពោះប្រទេសកសិកម្មដូចជាវៀតណាមគឺទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតនៃបម្រែបម្រួលអាកាសធាតុ”។
ក្នុងរយៈពេលមួយសប្តាហ៍ប្រព្រឹត្តិទៅសប្ដាហ៍សន្តិសុខស្បៀងអាហារមានសកម្មភាពសំខាន់ៗដូចជា៖ កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពីពីសន្តិសុខស្បៀងអាហារ និងអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព កិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាក្រុមការងារAPEC ជាដើម៕