បញ្ចប់សម័យប្រជុំលើកទី២៣គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី១៧ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យប្រជុំលើកទី២៣។
មុននោះ នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្ដល់យោបល់ស្ដីពីការងារត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៤ ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២១ ឧសភា និងបិទបញ្ចប់នាថ្ងៃទី១៤ មិថុនា ឆ្នាំ២០១៨។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖
"នៅសម័យប្រជុំលើកទី៥ខាងមុខ រដ្ឋសភានឹងពិនិត្យមើលនិងអនុម័តលើគម្រោងច្បាប់ចំនួន៧និងពង្រាងសេចក្ដីសម្រេចចិត្តចំនួន១។ ចំពោះបញ្ហាសេដ្ឋកិច្ចសង្គមនិងបញ្ហាសំខាន់ផ្សេងៗទៀត គឺរដ្ឋសភាគ្រោងនឹងពិនិត្យមើលលើរបាយការណ៍ស្ដីពីការវាយតំលៃបំពេញបន្ថែមចំពោះលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៧ ស្ថានភាពអនុវត្តិន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការដ្ឋចាប់ពីដើមឆ្នាំ២០១៨មក ជាដើម"៕