បញ្ចូលពលរដ្ឋវៀតណាម ជាង ៣០០ នាក់មកពីតៃវ៉ាន់ (ចិន) វិលមកប្រទេសវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - អ្នកដំណើរនៅលើជើងយន្ដហោះនេះគឺសុទ្ធតែជាអ្នកដែលជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយមានស្ថានភាពពិសេស ដូចជា៖ ជនចាស់ជរា សិស្សអាយុក្រោម ១៨ ឆ្នាំ កម្មករអស់សុពលភាពកិច្ចសន្យា ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ  សិស្សនិងនិស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាជាដើម។

នាថ្ងៃទី ២០ ខែកក្កដា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ការិយាល័យសេដ្ឋកិច្ច-វប្បធម៌វៀតណាមប្រចំានៅតៃប៉ិ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមរួមសហការជាមួយអាជ្ញាធរតៃវ៉ាន់ (ចិន) ដើម្បីអនុវត្តន៍ជើងហោះហើរបញ្ចូនពលរដ្ឋវៀតណាមជាង ៣០០ នាក់ ពីតៃវ៉ាន់ (ចិន) វិល ត្រឡប់មកកាន់ប្រទេសវិញ។ អ្នកដំណើរនៅលើជើងយន្ដហោះនេះគឺសុទ្ធតែជាអ្នកដែលជាប់គាំងដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយមានស្ថានភាពពិសេស ដូចជា៖ ជនចាស់ជរា សិស្សអាយុក្រោម ១៨ ឆ្នាំ កម្មករអស់សុពលភាពកិច្ចសន្យា ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ សិស្សនិងនិស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ