បញ្ជាក់ពីជំនឿទុកចិត្តនយោបាយខ្ពស់រវាងវៀតណាម និងកាហ្សាក់ស្ថាន

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតជឿជាក់ថាជំនួបទាំងនេះនឹងពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗ ដែលអាចបញ្ជាក់ពីទំនុកចិត្តនយោបាយខ្ពស់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍ ភាពជាដៃគូលើគ្រប់វិស័យ។
បញ្ជាក់ពីជំនឿទុកចិត្តនយោបាយខ្ពស់រវាងវៀតណាម និងកាហ្សាក់ស្ថាន - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart Tokaev

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានលោក Kassym-Jomart Tokaev បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃនេះ (ថ្ងៃទី ២០ សីហា) ដល់ថ្ងៃអង្គារ (ថ្ងៃទី ២២ សីហា)។ នេះជាលើកទីមួយហើយដែលលោក Kassym-Jomart Tokayev មកកាន់ប្រទេសវៀតណាមក្នុងតួនាទីថ្មី ក៏ដូចជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីកាហ្សាក់ស្ថានក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។

ឆ្លើយសម្ភាសន៍របស់សារព័ត៌មានមុនដំណើរទស្សនកិច្ច ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម លោក Yerlan Baizhanov បានមានប្រសាសន៍ថា លោកប្រធានរដ្ឋ Kassym - Jomart Tokaev នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថាជំនួបទាំងនេះនឹងពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាសំខាន់ៗ ដែលអាចបញ្ជាក់ពីទំនុកចិត្តនយោបាយខ្ពស់រវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍ ភាពជាដៃគូលើគ្រប់វិស័យ។

យោងតាមលោកឯកអគ្គរដ្ឋទូត Yerlan Baizhanov ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង១០។ ក្នុងនោះមានផែនការសកម្មភាពរួម ដើម្បីជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម បង្កើតមូលដ្ឋានថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកសារសំខាន់មួយទៀតគឺកិច្ចព្រមព្រៀងស្តីពីរបបលើកលេងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ