បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជួបប្រាស្រ័យជាមួយគណះប្រតិភូបណ្ដាមេភូមិរបស់ខេត្ត Ha Giang

នារសៀលថ្ងៃទី 24 មេសា ​បញ្ជាការដ្ឋាន​កងទ័ពការពារព្រំដែនវៀតណាមបានរៀប
ចំ​ជំនួបប្រាស្រ័យ ជាមួយគណះប្រតិភូបណ្ដាមេភូមិ ​ប្រធានគណះ​កម្មការ​អ្នកមាន
កិត្យានុភាពក្នុងដំបន់​ព្រំដែនរបស់ខេត្ត Ha Giang (ភាគខាង​ជើង​វៀត​ណាម)​ ​ក្នុង
ឱកាស ​គណះប្រតិ​ភូរ​មក​ទស្សនាទីក្រុងហាណូយ។ ថ្លែងមតិ​នៅទីនេះ​ ឧត្តម
សេនីយត្រី Nguyen Xuan Quang ប្រធានស្នងការនយោបាយ ​ ​បញ្ជាការ​ដ្ឋាន​កងទ័ព
ការពារព្រំដែន ​បានកត់​សម្គាល់រាល់ស្នាដៃដែលជនរួមជាតិ​នៅ​បណ្ដោយ​ខ្សែរ​ព្រំ
ដែន Ha Giang និងសង្កត់ធ្ងន់ដល់តួនាទី ​របស់មេភូមិ ​ប្រធានគណះ​កម្មការ អ្នកមាន
កិត្យានុភាពចំនួន 34 នាក់ នៅដំបន់ព្រំដែន៖ “Ha Giang នៅមានការលំបាកជាច្រើន
ទោះបីជា ក្នុងសភាពការណ៏ណា​ក៏ដោយ ​មេភូមិប្រធានគណះកម្មការ អ្នកមាន
កិត្យានុភាពចំនួន​ 34 នាក់​នេះ បន្ត​ពង្រឹង​និង ពង្រីកតួនាទី កិត្យានុភាពរបស់ខ្លួន ​ចលនាប្រជាជនក្នុងភូមិ​ ក្នុងឃុំ ​និង​ក្នុង​វង្ស​ត្រគូលរបស់ខ្លួន ស្មោះត្រង់ ជាមួយ បក្ស​និងរដ្ឋ ផ្សាភ្ជាប់​ផ្ទាល់​ជាមួយ​កងទ័ព​ ព្រំដែន រក្សារព្រំដែន និងសន្តិសុខឃុំ ភូមិ”៕ 

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមជួបប្រាស្រ័យជាមួយគណះប្រតិភូបណ្ដាមេភូមិរបស់ខេត្ត Ha Giang - ảnh 1
Image: chinhphu.vn

  

ប្រតិកម្មទៅវិញ

ផ្សេងៗ