បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមប្រគល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យបង្ការប្រឆាំង កូវីដ ១៩ ជូនចំពោះកម្ពុជានិងឡាវ
(VOVWORLD) - តំណាងរបស់កម្ពុជាបានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលកន្លងមក។
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈការពារជម្ងឺរាតត្បាតកូវីដ ១៩ ជូនកងកម្លាំងគ្រប់គ្រង ការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ thanhnien.com.vn) |
នាថ្ងៃទី១១ ខែឧសភា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh កងទ័ពការពារព្រំដែន Tay Ninh បានប្រគល់ម៉ាស់សុខាភិបាលចំនួន២សែនម៉ាស់និងសម្លៀក បំពាក់ការពារមេរោគចំនួន ១២ម៉ឺនឈុត ជូនកម្លាំងសមត្ថកិច្ចរបស់កម្ពុជាដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ ក្រៅពីនោះ កងទ័ពការពារព្រំដែនវៀតណាម ក៏ផ្ដល់ ជំនួយជាម៉ាស់សុខាភិបាលចំនួន ២០ ធុង និងចំណីអាហារជូនចំពោះបងប្អូនអាណិកជនវៀតណាម នៅកម្ពុជាផងដែរ។ តំណាងរបស់កម្ពុជាបានថ្លែងអំណរគុណដល់បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ កងកម្លាំង ប្រដាប់អាវុធកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលកន្លងមក។
នាថ្ងៃដដែល នៅច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo ខេត្ត Ha Tinh កងទ័ព ការពារព្រំដែនវៀតណាមបានប្រគល់ម៉ាស់ពេទ្យចំនួន១៥ម៉ឺនម៉ាស់និងសម្លៀកបំពាក់ការពារមេរោគចំនួន៩០០០ឈុត ជូននាយកដ្ឋានកងទ័ពការពារព្រំដែននៃកងទ័ព ប្រជាជនឡាវ។ តំណាងនៃប្រទេសមិត្តក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ ការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់វៀតណាមសម្រាប់ឡាវក្នុងការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ៕