បញ្ជាការដ្ឋានការពារព្រំដែនបង្កើតក្រុមត្រួតពិនិត្យរហ័សនៅខ្សែព្រំដែន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកក្កដា បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានបង្កើតក្រុមការងារចំនួន ៨ ដើម្បីចុះត្រួតពិនិត្យនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 នៅតាមខេត្ត Lang Son  Lai Chau  Cao Bang  Lao Cai   Ha Giang   Quang Ninh   An Giang និង Tay Ninh ។ 
បញ្ជាការដ្ឋានការពារព្រំដែនបង្កើតក្រុមត្រួតពិនិត្យរហ័សនៅខ្សែព្រំដែន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ កាសែតការពារព្រំដែន)

ទន្ទឹមនឹងនេះ វិទ្យាស្ថានការពារព្រំដែនក៏បានបញ្ជូនសិក្ខាកាមចំនួន ២៤១ នាក់ ឲ្យចូលរួមកម្លាំងការពារព្រំដែនសម្រាប់ខេត្ត ក្រុងនានា សំដៅរឹតបន្តឹងការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននៅតាមខ្សែព្រំដែនទាំងមូល។ នៅក្នុងកិច្ចប្រជុំជាបន្ទាន់ នាថ្ងៃទី២៦ ខែកក្កដា លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា៖

“បញ្ជាការដ្ឋានបានបញ្ជាឱ្យពង្រឹងរាល់សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 សម្រាប់អង្គភាពទ័ពការពារព្រំដែនគ្រប់ជាន់ ថ្នាក់តាម ស្មារតីនៃ សារាចរលេខ ១៩ របស់លោកនាយករដ្ឋមន្ត្រី។ ក្នុងនោះ ផ្ដោតសំខាន់លើ តំបន់ ផ្លូវលំ ដែលមានមនុស្សឆ្លងដែនខុសច្បាប់ជាច្រើន។ ទន្ទឹមនឹងនេះ ពង្រឹង ការគ្រប់គ្រងតាមច្រកព្រំដែន រៀបចំសកម្មភាពយាម ល្បាតនិងត្រួតពិនិត្យព្រំដែនឱ្យបានតឹងរឹង។ លើសពីនេះទៅតៀត បង្កើនការងារផ្សព្វផ្សាយព័ត៌មាន ចលនាមហាជន ជាពិសេសគឺនៅតំបន់ព្រំដែន ដែលក្នុងនោះមានកន្លែងស្នាក់នៅ និងក្រុមគ្រួសារនៅជាប់ព្រំដែនផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ