បញ្ជូនក្រុមពលរដ្ឋវៀតណាមដែលត្រូវជាប់គាំងនៅពេលឆ្លងកាត់នៅព្រលានយន្តហោះអន្តរជាតិម៉ូស្គូ

(VOVWORLD) - ស្ថានទូតវៀតណាមបានពិភាក្សានិងសហការជាមួយស្ថាប័ន សម្ថកិច្ចនានារបស់វៀតណាមនិងប្រទេសសាម៉ី និងក្រុមហ៊ុនអាកាសចរណ៍ Aeroflot រៀបចំការបញ្ជូនក្រុមពលរដ្ឋពោលខាងលើវិលមកវៀតណាមវិញ។

តាមស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា នាថ្ងៃទី២៦ មីនា បន្ទាប់ពីទទួលបានព័ត៌មានស្ដីពីការដែលពលរដ្ឋវៀតណាមប្រមាណ ១០០នាក់មកពីប្រទេសជាច្រើន ក្នុងដំណើរការហោះហើរវិលត្រឡប់មក វៀតណាមវិញ ត្រូវជាប់គាំងនៅពេលឆ្លងកាត់នៅព្រលានយន្តហោះអន្តរ ជាតិម៉ូស្គូនោះ ស្ថានទូតវៀតណាមបានពិភាក្សានិងសហការជាមួយស្ថាប័ន សម្ថកិច្ចនានារបស់វៀតណាមនិងប្រទេសសាម៉ី និងក្រុមហ៊ុនអាកាសចរណ៍ Aeroflot រៀបចំការបញ្ជូនក្រុមពលរដ្ឋពោលខាងលើវិលមកវៀតណាមវិញ។

        មុននោះក្រសួងការបរទេសវៀតណាមបានផ្ដល់អនុសាសន៍ដល់ពលរដ្ឋវៀតណាម មិនគប្បីធ្វើដំណើរនិងវិលត្រឡប់មកវៀតណាមវិញក្នុងពេលវេលាបច្ចុប្បន្ន ប្រតិបត្តិតាមវិធានការបង្ការប្រឆាំងនឹងជំងឺរាតត្បាតនៃប្រទេសសាម៉ី ត្រួត ពិនិត្យនិងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវបទបញ្ញត្តិនៃប្រទេសសាម៉ីនិងក្រុមហ៊ុនអាកាសចរណ៍នានា ធានាលិខិតចាំបាច់តាមបទបញ្ញត្តិដើម្បីអនុវត្តការធ្វើ ដំណើរ។ ក្នុងករណីមិនមានលិខិតគ្រប់គ្រាន់ ឬប្រទេស តំបន់ដែនដី និង ក្រុមហ៊ុនអាកាសចរណ៍ផ្លាស់ប្ដូរបទបញ្ញត្តិដោយភាពភ្ញាក់ផ្អើលនោះ អ្នក ដំណើរអាចត្រូវជាប់គាំងនៅព្រលានយន្តហោះអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ