បញ្ជូនពលរដ្ឋវៀតណាមចំនួន៣៤០នាក់ពីកាណាដាវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករនិងនិស្សិតដែលមិនមានលំនៅដ្ឋាន និងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។ 
បញ្ជូនពលរដ្ឋវៀតណាមចំនួន៣៤០នាក់ពីកាណាដាវិលត្រឡប់មកប្រទេសវិញ - ảnh 1ពលរដ្ឋវៀតណាមនៅកាណាដារង់ចាំធ្វើបែបបទយន្តហោះ។ (រូបថត៖ VOV)

នាថ្ងៃទី១៥និងទី១៦ សីហា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅកាណាដានិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចកាណាដាបញ្ជូនពលរដ្ឋ វៀតណាមចំនួន៣៤០នាក់ពីកាណាដាឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករនិងនិស្សិតដែលមិនមានលំនៅដ្ឋាន និងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ