បញ្ជូនពលរដ្ឋវៀតណាមចំនួន៣៥០នាក់ពីជប៉ុនវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករ និងនិស្សិតដែលគ្មានលំនៅដ្ឋាន និងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។
នាថ្ងៃទី១៤ សីហា ស្ថាប័នមានសមត្ថកិច្ចវៀតណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចជប៉ុន បញ្ជូនពលរដ្ឋវៀតណាមចំនួន៣៥០នាក់ពីជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរនេះ រួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកជម្ងឺ ពលករនិងនិស្សិតដែលមិនមានលំនៅដ្ឋាន និងករណីដែលមានស្ថានភាពលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Cam Ranh មនុស្សទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិ៕