បញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - នាថ្ងៃទី ១៦ ខែវិច្ឆិកា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងអាជ្ញាធរ តៃវ៉ាន់(ចិន) បានសហការគ្នារៀបចំជើងហោះហើរចំនួន ២ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាម ជាង ២៤០ នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។
បញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពី តៃវ៉ាន់(ចិន) ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ |
អ្នកដំណើរនៅលើជើងហោះហើរនេះរួមមាន កុមារ និងសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ និស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងមិនអាចពន្យាពេលទិដ្ឋាការ កម្មករដែលបានផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរដែលជាប់គាំង និងករណីជួបការលំបាកផ្សេងៗទៀត។
បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Cam Ranh ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់៕