បញ្ជូនពលរដ្ឋវៀតណាមមកពីប្រទេស UAE គុយវ៉ែត អូស្រ្តាលី និងនូវែលសេឡង់ឲ្យត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៅលើជើងយន្តហោះទាំងនេះ ត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិដែលបានកំណត់ផងដែរ។
រូបថតឧទាហរណ៍ (ប្រភព៖ VNA) |
នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអេមីរ៉ាតអារ៉ាប់រួម គុយវែត អារ៉ាប់ អូស្ត្រាលីនិងនូវែលសេឡង់ រួមជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ២៨០ នាក់មកពីអេមីរ៉ាតអារ៉ាប់រួម និងគុយវែត ព្រមទាំងពលរដ្ឋវៀតណាមជាង ៣៥០ នាក់មកពីអូស្ត្រាលីនិងនូវែលសេឡង់ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។
បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៅលើជើងយន្តហោះទាំងនេះ ត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិដែលបានកំណត់ផងដែរ៕