|
នាពេលខាងមុខខណៈដែលជនចំណាកស្រុក មិនទៅកាន់ក្រិកទៀតឡើយ គឺអ៊ីតាលីនឹងជាសេចក្ដីសង្ឃឹមតែមួយគត់ដែលរលកជនចំណាកស្រុកពីមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងឆ្ពោះទៅ (រូបថត៖AP) |
(VOVworld) - ការព្រួយបារម្ភអំពីរលកជនចំណាកស្រុកថ្មីឆ្លងសមុទ្រមេឌីទែរ៉ាណេ
ទៅកាន់អ៊ីតាលីកាន់តែកើនឡើងក្រោយពីពេលសហភាពអឺរ៉ុប (EU) និងទួរគីទទួល
បានកិច្ចព្រមព្រៀងសំដៅទប់ស្កាត់រលកជនចំណាកស្រុកហូរចូលអឺរ៉ុបកាលពីថ្ងៃទី
២០ មិនា កន្លងទៅ។ក្រសួងមហាផ្ទៃអ៊ីតាលីព្យាករណ៍ថា ប្រទេសនេះ នឹងទទួល
យកជនចំណាកស្រុកចំនួន២៧ម៉ឺននាក់ក្នុងឆ្នាំ២០១៥ ដែលកើនឡើង ២,៥ដងបើ
ប្រៀបនឹងឆ្នាំ២០១៥។ការព្យាករណ៍នេះផ្អែកទៅលើរលកជនចំណាកស្រុកធំមួយ
ដែលកំពុងឆ្លងសមុទ្រទៅកាន់អ៊ីតាលី។គិតតាំងពីកិច្ចព្រមព្រៀងរវាង EU និងទួរគី
ត្រូវបានចុះហត្ថលេខាមក ចំនួនជនចំណាកស្រុកដែលទៅកាន់ អ៊ីតាលីតាមរយៈ
ផ្លូវសមុទ្រមេឌីទែរ៉ាណេបានកើនឡើងទ្វេដងបើប្រៀបនឹងចំនួន ជនចំណាកស្រុក
ទៅកាន់ក្រិកតាមរយៈផ្លូវសមុទ្រ Aegean របស់ទួរគី។តាម លោកស្រី Carlotta Sami
ជាអ្នកនាំពាក្យនៃសាខាប្រចាំនៅអឺរ៉ុបខាងត្បូងរបស់ ស្នងការអ.ស.បអំពីជន
ភៀសខ្លួនថា នាពេលខាងមុខខណៈដែលជនចំណាកស្រុក មិនទៅកាន់ក្រិកទៀត
ឡើយ គឺអ៊ីតាលីនឹងជាសេចក្ដីសង្ឃឹមតែមួយគត់ដែលរលក ជនចំណាកស្រុកពី
មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងឆ្ពោះទៅ៕