បញ្ហាជនចំណាកស្រុក៖អូទ្រីសអំពាវនាវឲ្យ EU និងអ៊ីតាលីធ្វើសកម្មភាពដើម្បី រារាំងវិបត្តិ
(VOVWORLD) - នាថ្ងៃទី២០ កក្កដា ប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen បានអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) និងអ៊ីតាលីធ្វើសកម្មភាពយ៉ាង ឆាប់រហ័សដើម្បីរារាំងវិបត្តិជនចំណាកស្រុកដែលអាចកើតមានឡើងនៅអ៊ីតាលី ក្នុងកាលៈទេសៈដែលរលកជនចំណាកស្រុកពីអាហ្វ្រិកខាងជើងហូរចូលប្រទេសជិតខាងភាគខាងត្បូងរបស់អូទ្រីសកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen (រូបថត៖ Reuters) |
(VOVworld) - នាថ្ងៃទី២០ កក្កដា ប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen បានអំពាវ នាវឲ្យសហភាពអឺរ៉ុប (EU) និងអ៊ីតាលីធ្វើសកម្មភាពយ៉ាង ឆាប់រហ័សដើម្បីរារាំងវិបត្តិជនចំណាកស្រុកដែលអាចកើតមានឡើងនៅអ៊ីតាលី ក្នុងកាលៈទេសៈដែលរលកជនចំណាកស្រុកពីអាហ្វ្រិកខាងជើងហូរចូលប្រទេសជិតខាងភាគខាងត្បូងរបស់អូទ្រីសកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Beleen ជឿជាក់ថា EU នឹងជួយឧបត្ថម្ភអ៊ីតាលីនិងប្រទេសជិតខាងនានា មិនទុក ឲ្យគេត្រូវទប់ទល់នឹងបញ្ហានេះដោយខ្លួនឯងទេ។
ចំពោះប្រទេសអ៊ីតាលីនិយាយដោយឡែក ប្រធានាធិបតីលោក Bellen ផ្ដល់ អនុសាសន៍ថា ប្រទេសនេះបន្តតាមដានយ៉ាងមឹងម៉ាត់នូវស្ថានភាពនៅលីប៊ីក៏ដូច ជាធ្វើកិច្ចសន្ទនាជាមួយរដ្ឋាភិបាលប្រទេសអាហ្វ្រិកនានាផងដែរ៕