បញ្ហាជនចំណាកស្រុក៖ គ្រោះថ្នាក់ក្រឡាប់ទូកដឹកជនចំណាកស្រុក

(VOVWORLD) - យោងតាមកម្លាំងឆ្នាំសមុទ្រ នៃប្រទេសអ៊ីតាលីបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាទូកដឹកជនចំណាកស្រុកចំនួន ៥០ នាក់ជួបគ្រោះថ្នាក់នោះ បណ្ដានាវាជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ដោយជួយសង្គ្រោះបានមនុស្សចំនួន ២២ នាក់ និងរកឃើញសាកសពចំនួន ៩ នាក់។ នាបច្ចុប្បន្នការងារជួយសង្គ្រោះនៅតែកំពុងអនុវត្ត។
បញ្ហាជនចំណាកស្រុក៖ គ្រោះថ្នាក់ក្រឡាប់ទូកដឹកជនចំណាកស្រុក - ảnh 1 មនុស្សប្រហែល ២៥ នាក់បានបាត់ខ្លួនបន្ទាប់ពីទូកក្រឡាប់ (រ៉យទ័រ)

នាថ្ងៃទី ៧ ខែតុលា កម្លាំងឆ្នាំសមុទ្រនៃប្រទេសអ៊ីតាលីបានប្រកាសថា មានមនុស្សយ៉ាងហោចណាស់ ចំនួន ៩ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្នុង គ្រោះថ្នាក់ក្រឡាប់ទូកដឹកជនចំណាកស្រុករាប់សិបនាក់ នៅលើដែនសមុទ្រ Lampedusa ខេត្ត Scily ភាគខាងត្បូងនៃប្រទេសនេះ កាលពីយប់ថ្ងៃទី ៧ ខែតុលា។ យោងតាមកម្លាំងឆ្នាំសមុទ្រ នៃប្រទេសអ៊ីតាលីបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាទូកដឹកជនចំណាកស្រុកចំនួន ៥០ នាក់ជួបគ្រោះថ្នាក់នោះ បណ្ដានាវាជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ដោយជួយសង្គ្រោះបានមនុស្សចំនួន ២២ នាក់ និងរកឃើញសាកសពចំនួន ៩ នាក់។ នាបច្ចុប្បន្នការងារជួយសង្គ្រោះនៅតែកំពុងអនុវត្ត។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថាទូកដឹកជនចំណាកស្រុកទាំងនេះបានចេញដំណើរពីប្រទេសទុយនីស៊ី ដែលក្នុងនោះមានជាប្រជាពលរដ្ឋមកពី ទុយនេស៊ីនិងប្រទេសអាហ្វ្រិកខាងលិចមួយចំនួនផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ