បញ្ហាជនចំណាកស្រុក ៖ ប្រធានាធិបតីអាមេរិកប្រកាសអនុវត្តការដាក់ពង្រាយ កងទ័ពដើម្បីទប់ស្កាត់ជនចំណាកស្រុកខុសច្បាប់
(VOVWORLD) - នាថ្ងៃទី២៥ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ប្រកាសថាលោកនឹងដាក់ពង្រាយកងទ័ពទៅការពារព្រំដែនប្រទេសនេះ ដោយ សារ ជនចំណាកស្រុកនៅប្រទេសអាមេរិកកណ្តាលនៅតែឆ្លងកាត់ប្រទេសម៉ិកស៊ិកដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អាមេរិក។
ទិដ្ឋភាពជនចំណាកស្រុកធ្វើដំណើរឆ្ពោះទៅកាន់អាមេរិក |
ក្នុងសារលិខិតមួយនៅបណ្តាញសង្គម Twitter លោក Donald Trump បានលើកច្បាស់ថា លោកនឹងដាក់ពង្រាយកងទ័ព ដោយមានស្ថានភាពបន្ទាន់នរបស់ប្រទេសអាមេរិក ហើយជនចំណាក ស្រុកនឹងត្រូវបានរាំងស្កាត់វិញ។ ក៏ប៉ុន្តែ លោក Donald Trump មិនលើកច្បាស់ អំពីគោលនយោបាយថ្មីដែលលោកគ្រោងនឹងអនុវត្តយ៉ាងដូចម្តេងឡើយ។
ក្នុងពេលនោះ មន្ត្រីសេតវិមាន និងមន្ទីរបញ្ចកោណមិនទាន់មានចម្លើយតបវិញឡើយ នៅពេលធ្វើអត្ថាធិប្បាយអំពីការដាក់ពង្រាយកងទ័ពនិងស្ថានភាពបន្ទាន់នៃប្រទេសនេះផងដែរ៕