បញ្ហាជនចំណាកស្រុក ៖ មនុស្សចំនួន១២នាក់ទៀតត្រូវស្លាប់នៅសមុទ្រទួរគី
(VOVworld)-កម្លាំងការពារឆ្នេរសមុទ្រទួរគីនាថ្ងៃទី១៧តុលា បានឲ្យដឹងថា ជន ចំណាកស្រុកចំនួន១២នាក់ត្រូវបានចាត់ទុកថាមកពីស៊ីរី និងអាហ្វហ្គានីស្ថាន ក្នុងនោះមានកុមារ៤នាក់និងទារកមួយដែលត្រូវស្លាប់នៅសមុទ្ររបស់ទួរគី ខណៈដែលកំពុងធ្វើដំណើរទៅកាន់កោះ Lesbos របស់ក្រិក។ ទូរទស្សន៍ Reuters របស់អង់គ្លេសបានផ្សាយរូបភាពគួរឲ្យអាណិតអំពីសាកសព្វត្រូវបាន ស្រង់ចេញ
ពីសមុទ្រទៅនាវាទ័ពជើងទឹកនៅជិតក្រុង Ayvacik មានចំងាយពីកោះ Lesbos
របស់ក្រិកគ្រាន់តែប៉ុន្មាន គីឡូម៉ែត្រតែប៉ុណ្ណោះ។ តាមសេចក្តីជូន ដំណឹងរបស់
សមត្ថកិច្ចទួរគីថា នាវាដឹកអ្នកចំណាកស្រុកនេះ ត្រូវលិចនៅសមុទ្រ ទួរគីហើយ
ជនចំនួន២៣នាក់ត្រូវបានសង្គ្រោះ៕