បញ្ហាជនចំណាកស្រុក៖ EU ព្រួយបារម្ភថាអូទ្រីសនឹងអនុវត្តន៍វិធានការត្រួតពិនិត្យព្រំដែនឡើងវិញ

បញ្ហាជនចំណាកស្រុក៖ EU ព្រួយបារម្ភថាអូទ្រីសនឹងអនុវត្តន៍វិធានការត្រួតពិនិត្យព្រំដែនឡើងវិញ - ảnh 1
ជនចំណាកស្រុករៀបជាជួរទទួលស្បៀងអាហារនៅជំរុំភៀសខ្លួនមួយនៅក្រិកកាលពីថ្ងៃទី៩ មេសា កន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី១២ មេសា បានសំដែងការព្រួយបារម្ភអំពី
ការដែលប្រទេសអូទ្រីសអាចអនុវត្តន៍ឡើងវិញនូវវិធានការត្រួតពិនិត្យខ្សែព្រំដែនជា
មួយអ៊ីតាលីដោយសារព្រួយបារម្ភអំពីរលកជនចំណាកស្រុកថ្មី។ថ្លែងមតិ នៅសន្និ
សីទកាសែតនាថ្ងៃដដែល អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Natasha
 Bertaud បានអះអាងថា ប្រសិនបើផែនការនេះក្លាយទៅជាការពិត ពេលនោះ EC
ត្រូវពិចារណានូវបញ្ហានោះយ៉ាងម៉ឺងម៉ាត់ដោយសារ ខ្សែព្រំដែន នៅលើផ្លូវកាត់ភ្នំ
Brenner ជាខ្សែគមនាគមន៍ស្នូលពីអ៊ីតាលីទៅកាន់អូទ្រីស ក៏ជា ខ្សែផ្លូវសំខាន់មួយ
ដើម្បីធ្វើដំណើររវាងប្រទេសសមាជិក EU ផងដែរ។លោកស្រី Natasha Bertaud ក៏
ព្រមានថា សន្ធិសញ្ញា Schegen ជានិមិត្តរូបមួយរបស់ ទ្វីបអឺរ៉ុបអំពីសាមគ្គីភាពនិង
សេរីភាព កំពុងជួបប្រទះនឹងគ្រោះអាសន្នដួលរលំ ប្រសិនបើប្រទេសសមាជិកមួយ
ចំនួនអនុវត្តន៍វិធានការត្រួតពិនិត្យព្រំដែនសំដៅ ទប់ស្កាត់រលកជនចំណាកស្រុក
និងជនភៀសខ្លួនហូរចូលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ