បញ្ហាប្រឆាំងភេរវកម្ម៖ព្រមានអំពីគ្រោះអាសន្នភេរវកម្មក្នុងឱកាស EURO ២០១៦

បញ្ហាប្រឆាំងភេរវកម្ម៖ព្រមានអំពីគ្រោះអាសន្នភេរវកម្មក្នុងឱកាស EURO ២០១៦ - ảnh 1
លោក Rob Wainwright (ខាងឆ្វេង) ព្រមានអំពីគ្រោះអាសន្នភេរវកម្មនៅ EURO ២០១៦
(រូបថត៖EPA)

(VOVworld) - នាថ្ងៃទី១៤ ឧសភា នាយកស្ថាប័នប៉ូលីសអឺរ៉ុប (Europol) លោក Rob
Wainwright បានព្រមានអំពីគ្រោះអាសន្នកើតឡើងការវាយប្រហារភេរវកម្ម ក្នុងរយៈ
ពេលប្រព្រឹត្តទៅវគ្គផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ជើងឯកអឺរ៉ុប២០១៦ (EURO
២០១៦) នារដូវក្ដៅនៅបារាំង។តាមលោក Rob Wainwright ថា EURO ២០១៦អាច
ក្លាយទៅជាគោលដៅរបស់ពួកភេរករ ដោយសារក្រុមជ្រុលនិយមនាបច្ចុប្បន្នមាន
និន្នាការជ្រើសរើសគោលដៅងាយស្រួលដូចជាហាងកាហ្វេ ភោជនីយដ្ឋាន និង
រោងមហោស្រព។លោក Rob Wainwright បានអំពាវនាវឲ្យប្រទេស អឺរ៉ុបទាំងអស់
កសាងមូលដ្ឋានឯកសាររួមស្ដីអំពីពួកខ្មាន់កាំភ្លើងដ៏គ្រោះថ្នាក់ដើម្បីទប់ស្កាត់ការ
វាយប្រហារភេរវកម្មឲ្យទាន់ពេលវេលា។តាមការស្ថិតិរបស់ស្ថាប័នសន្តិសុខថា
មានខ្មាន់កាំភ្លើងអឺរ៉ុបជាង៥ពាន់នាក់បានទៅកាន់ស៊ីរីឬអ៊ីរ៉ាក់ដើម្បីចូលរួមអង្គការ
ភេរវកម្មនានាដូចជាអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។នាបច្ចុប្បន្ន មួយភាគបី
នៃបរិមាណក្រុមខ្មាន់កាំភ្លើងនេះបានវិលត្រឡប់មកអឺរ៉ុបវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ