បញ្ហាប្រឈមសកលត្រូវបានដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីតែប៉ុណ្ណោះ

(VOVWORLD) - លោក Shahid បាននិយាយថា ជំងឺរាតត្បាតកូវីដ -១៩ នៅតែជាបញ្ហាប្រឈមដ៏ធំមួយហើយ "នឹងមិនបញ្ចប់ទេ រហូតដល់យើងសម្រេចបានការចាក់វ៉ាក់សាំងជាសកល"។

បញ្ហាប្រឈមសកលត្រូវបានដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគីតែប៉ុណ្ណោះ - ảnh 1ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid (រូបថត៖ TTXVN)

នៅក្នុងសន្និសិទសារព័ត៌មានលើកដំបូង គិតតាំងពីសប្តាហ៍កម្រិតខ្ពស់ប្រចាំឆ្នាំត្រូវបានបិទបញ្ចប់ ប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិលោក Abdulla Shahid នៅថ្ងៃទី ១ ខែតុលាបានប្រកាសពីផែនការកោះហៅកិច្ចប្រជុំជាន់ខ្ពស់នៅខែមករាឆ្នាំ ២០២២ ដើម្បីពន្លឿនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការជាសកល។ លោក Shahid បាននិយាយថា ជំងឺរាតត្បាតកូវីដ -១៩ នៅតែជាបញ្ហាប្រឈមដ៏ធំមួយហើយ "នឹងមិនបញ្ចប់ទេ រហូតដល់យើងសម្រេចបានការចាក់វ៉ាក់សាំងជាសកល"។

លោក Abdulla Shahid Shahid ក៏បាននិយាយផងដែរថា មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ២៦ ខែតុលាខាងមុខនេះ ក្រោមប្រធានបទ “សកម្មភាពដើម្បីអាកាសធាតុសម្រាប់មនុស្ស ភពផែនដីនិងវិបុលភាព” ដើម្បីពិភាក្សារកដំណោះស្រាយឆ្លើយតបទៅនឹងការគំរាមកំហែងពីស្ថានភាពប្រែប្រួលអាកាសធាតុ។ នៅលើប្រធានបទនេះ លោក Abdulla Shahid Shahid បាននិយាយថា ដោយសារផលប៉ះពាល់បណ្តាលពីជំងឺរាតត្បាតកូវីដ -១៩ នៅតែបន្តលាតត្រដាង ពិភពលោកកាន់តែយល់ដឹងច្បាស់ថា ដើម្បីអាចជាស្តារឡើងវិញពីវិបត្តិនេះ “ការដែលមានទស្សនរឹងមាណជាងអំពីសមភាពយេនឌ័រនៅក្នុងការខិតខំឆ្លើយតបនិងស្តារឡើងវិញគឺមានសារៈសំខាន់ណាស់”។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពហុភាគីនៅតែជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាប្រឈមរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ