បញ្ហាសំខាន់ៗរបស់ប្រទេសជាតិគប្បីដាក់ឲ្យធ្វើប្រជាមតិ

(VOVworld) - សេចក្ដីព្រាងច្បាប់ធ្វើប្រជាមតិជាខ្លឹមសារសំខាន់ត្រូវបានសមាជិក
សមាជិកាសភាវៀតណាមយកមកពិភាគ្សានៅសម័យប្រជុំលើកទី១០ នាព្រឹកថ្ងៃទី
១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ។ សមាជិកសមាជិកាសភាភាគច្រើនសំរេចជាឯក
ច្ឆ័នថា ការធ្វើប្រជាមតិត្រូវបានរៀបចំ ឡើងនិងអនុវត្តន៍នៅក្នុងទូទាំងប្រទេសចំ
ពោះបញ្ហាសំខាន់ពិសេសនានា របស់ប្រទេសជាតិ។តាមការកំណត់នៃរដ្ឋធម្មនុញ
និងច្បាប់ចាត់តាំងរដ្ឋសភាថា រាល់បញ្ហាត្រូវការធ្វើប្រជាមតិនោះគឺអំពីរដ្ឋធម្មនុញ្ញ
និងបញ្ហាសំខាន់ផ្សេងៗដែលមានអត្ថន័យនៅកំរិតជាតិហើយត្រូវលើកឡើងដើម្បី
ប្រជាជនទាំងមូលសំរេច។ លោក Bui Manh Hung សមាជិកសភាមណ្ឌល Binh Phuoc
បានផ្ដល់យោបល់ថា៖
បញ្ហាសំខាន់ៗរបស់ប្រទេសជាតិគប្បីដាក់ឲ្យធ្វើប្រជាមតិ - ảnh 1
សមាជិកសភាមណ្ឌល Binh Phuoc លោក Bui Manh Hung

“តាមមតិរបស់ខ្ញុំថា បញ្ហាសំខាន់ពិសេសគឺជាបញ្ហាមានឥទ្ធិពលដ៏ធំទូលាយដែល
ជះឥទ្ធិពលទៅ លើប្រទេសជាតិ ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស
ជាតិ ហើយជា បញ្ហាត្រូវបានប្រជាជនទាំងមូលយកចិត្តទុកដាក់។ព្រមទាំង នៅ
ពេល ធ្វើប្រជាមតិ គឺត្រូវផ្ដល់ព័ត៌មានជាផ្លូវការនិងគ្រប់គ្រាន់អំពីបញ្ហាទាំងនេះ
សំរាប់ប្រជាជន ជ្រើសរើសវិធានការម្ចាស់ការជាទីបំផុតនិងធ្វើការសំរេចដោយ
មានការទទួលខុសត្រូវ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ