បញ្ហាសមុទ្រខាងកើតត្រូវការបានដោះស្រាយដោយសន្តិវិធី

បញ្ហាសមុទ្រខាងកើតត្រូវការបានដោះស្រាយដោយសន្តិវិធី - ảnh 1
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមទទួលជួប
លោក Christ Matlhako នៅវៀតណាមកាលពីខែកញ្ញាឆ្នាំ២០១៥ (រូបថត៖TTXVN)

(VOVworld) - ក្រោយពីចូលរួមសន្និសីទអន្តរជាតិបណ្ដាគណៈបក្សកុម្មុយនីស្ត
និងកម្មករលើកទី១៨ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី២៨
 តុលា កន្លងទៅ សមាជិកការិយាល័យគណៈបក្សកុម្មុយនីស្តអាហ្វ្រិកខាងត្បូង
(SACP) លោក Chris Matlhako ចាត់ទុកថា បញ្ហាសមុទ្រខាងកើតត្រូវការបានដោះ
ស្រាយដោយសន្តិវិធីហើយឈរលើច្បាប់អន្តរជាតិ។ឆ្លើយសម្ភាសន៍របស់អ្នកយក
ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំក្រុង Pretoria នោះ លោក
Matlhako ចាត់ទុកថា​ជំលោះនៅសមុទ្រខាងកើតគ្រាន់តែត្រូវបាន ដោះស្រាយដោយ
ភាគីទាក់ទិននានា ដែលមានន័យថា ប្រទេសទាំងអស់ក្នុង តំបន់ត្រូវជួបជុំគ្នាដើម្បី
ដោះស្រាយបញ្ហានេះដោយឈរលើស្មារតីមិត្តភាព។ទន្ទឹមនឹងនោះ បញ្ហានេះក៏ត្រូវ
បានដោះស្រាយដោយឈរលើច្បាប់អន្តរជាតិ ច្បាប់ស្ដីអំ ពីសមុទ្រនិងមហាសាគរ
 ក្នុងនោះ អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ជាមូលដ្ឋានសំខាន់
ដើម្បីទាក់ទងជាមួយនឹងបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ