បញ្ហាសមុទ្រខាងកើតនឹងបានយកមកពិភាគ្សានៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៦
|
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Anifah Aman
(រូបថតៈKim Dung-Chí Giáp/Vietnam+) |
(VOVworld)-ថ្លែងមតិនៅសន្និសីទកាសែត អំពីសន្និសីទជាន់ខ្ពស់ (HNCC) អាស៊ាន
លើកទី២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤មេសានៅទីក្រុង Kuala Lumpur រដ្ឋមន្ត្រី
ការបរទេសម៉ាឡេស៊ី លោក Anifah Aman បានឲ្យដឹងថា HNCC អាស៊ានលើកទី២៦ នឹងបានប្រារព្វឡើងនៅរដ្ឋធានី Kuala Lumpur និងកោះ Langkawi នៃរដ្ឋ Kedah ក្នុង
ថ្ងៃទី២៦និងទី២៧មេសា។ HNCC អាស៊ានលើកទី២៦ នឹងជាព្រឹត្តការណ៍ដំបូង
សម្រាប់ថ្នាក់ដឹកនាំអាស៊ានបើកកិច្ចប្រជុំជាផ្លូវការ ដើម្បី ពិភាគ្សាលើរបៀបវារៈ និងបណ្តាអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០១៥។ លោក Anifah Aman ឲ្យដឹងថា បញ្ហាសមុទ្រខាងកើតនឹងបានពិភាគ្សាដ៏លំអិតនៅថ្នាក់ រដ្ឋមន្ត្រី និងប្រមុខរដ្ឋក្នុង
ដំណើរការនៃសន្នសីទ។ តាមលោក Anifah Amanថា សន្និសីទនេះ នឹងពិភាគ្សាទៅ
លើការគំរាមកំហែងពីអង្គការ “រដ្ឋអ៊ីស្លាម(IS)”ស្វ័យ ប្រកាសផងដែរ៕