បញ្ហា Brexit៖នាយករដ្ឋមន្ត្រីលោកស្រី Theresa May ជ្រើសរើសទិសដៅស្មុគស្មាញបំផុត

(VOVworld) - នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានដាក់ចេញ
ផែនការធំមួយនៅដំណាក់កាលក្រោយពី Brexit សំដៅជួយអង់គ្លេសរក្សាតួនាទីជា
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិធំ។ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា លោកស្រី
 May បានជ្រើសរើសទិសដៅដ៏ស្មុគស្មាញបំផុត។ប្រសិនបើផែនការពោលខាងលើ
មិនប្រព្រឹត្តទៅមិនត្រឹមត្រូវតាមទិសដៅនោះគឺខឿនសេដ្ឋកិច្ចនិងមជ្ឈដ្ឋានសហគ្រិន
អង់គ្លេសអាចប្រឈមមុខនឹងគ្រោះអាសន្នរអាករអួលធំមួយ។កាសែត Financial
Times របស់អង់គ្លេសចាត់ទុកថា ប្រទេសនេះកំពុងសំណូមពរឲ្យ EU អនុវត្តន៍
ប្រការដែលមិនធ្លាប់មានតាំងពីមុនមក ដោយដាក់គោលដៅ ចរចារអំពីកិច្ចព្រម
ព្រៀងពាណិជ្ជកម្មជាមួយ EU ក្នុងរយៈពេល២ឆ្នាំដែលអង់ គ្លេសចាកចេញពីផ្ទះរួម
 EU ក្នុងផែនការដែលត្រូវបានប្រកាសកាលពីថ្ងៃទី១៧ មករា កន្លងទៅ។មជ្ឈដ្ឋាន
មន្ត្រី EU បានប្រឆាំងជំទាស់បំណងនេះភ្លាមមួយ រំពេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ