បញ្ហា Brexit - គណបក្សប្រឆាំងរបស់អង់គ្លេសអំពាវនាវឱ្យមានការធ្វើប្រជាមតិថ្មីមួយ

(VOVWORLD) - នាពេលថ្មីៗនេះ គណបក្សប្រឆាំងនៅអង់គ្លេសកាលពីថ្ងៃទី ៩ ខែកក្កដា បានប្រកាសថា នាយករដ្ឋមន្ត្រីថ្មីគប្បីធ្វើប្រជាមតិថ្មីស្តីពីការដែលតើអង់គ្លេសគួរតែចាកចេញពីសហភាពអឺរ៉ុប (EU) ដែលហៅ Brexit ឬក៏នៅតែជាសមាជិកនៅក្នុងប្លុកនេះដែរឬទេ។
បញ្ហា Brexit - គណបក្សប្រឆាំងរបស់អង់គ្លេសអំពាវនាវឱ្យមានការធ្វើប្រជាមតិថ្មីមួយ - ảnh 1 ថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក Jeremy Corbyn 

ថ្នាក់ដឹកនាំគណបក្សប្រឆាំងលោក Jeremy Corbyn បានឲ្យដឹងថា គណបក្សនេះនឹងចលនាឃោសនាអង់គ្លេសឱ្យស្នាក់នៅក្នុងសហភាពអឺរ៉ុប ប្រសិនបើអ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May អំពាវនាវឱ្យមានការធ្វើប្រជាមតិមួយ។ ការដែលមិនអាចស្វែងរកនូវការគាំទ្រជាមួយកិច្ចព្រមព្រៀង Brexit នោះបានបង្ខំឱ្យលោកស្រី Theresa May លាលែងពីតំណែង ដើម្បីទុកឲ្យថ្នាក់ដឹកនាំថ្មី ក្នុងការស្វែងរកវិធានការសំដៅដោះស្រាយភាពជាប់គាំងរបស់ Brexit ។ នាបច្ចុប្បន្ននេះ បញ្ជីបេក្ខជនជំនួសលោកស្រី Theresa May មានត្រឹមតែ ២ នាក់តែប៉ុណ្ណោះ ដែលក្នុងនោះរួមមានអតីតរដ្ឋមន្រ្តីការបរទេស លោក Boris Johson និងរដ្ឋមន្ត្រីការបរទេសលោក Jerremy Hunt ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ