បញ្ហា Brexit៖ ចក្រភពអង់គ្លេសនិងអឺរ៉ុប បានភ្ជាប់ការចរចាឡើងវិញ ដើម្បីឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម
(VOVWORLD) - នាថ្ងៃទី ២២ ខែតុលា អង់គ្លេសនិងសហភាពអឺរ៉ុប បានចាប់ផ្តើមឈានដល់ដំណាក់កាល “ ពន្លឿន” ការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit បន្ទាប់ពីទីក្រុងឡុងដ៍ បានយល់ព្រមវិល ត្រឡប់មករកការចរចាគ្នាឡើងវិញ។
ប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប លោក Michel Barnier (រូបថត៖ AFP) |
ចំណុចលោតផ្លោះនេះបានប្រព្រឹត្តទៅ បន្ទាប់ពីប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប លោក Michel Barnier បានហៅទូរស័ព្ទដើម្បីពិភាក្សាជាមួយសមភាគីអង់គ្លេស លោក David Frost ហើយភាគីទាំងពីរបានឯកភាពភ្ជាប់ការចរចាឡើងវិញដោយផ្ទាល់មុខគ្នាតែម្តង។
គួរបញ្ជាក់ថា ការចរចានេះត្រូវបានផ្អាកកាលពីសប្តាហ៍មុន ដោយសារតែសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ដែលស្នើឱ្យភាគីសហភាពអឺរ៉ុប ត្រូវពិចារណាឡើងវិញនូវទស្សនៈរបស់ពួកគេ មុនពេលយល់ ព្រមបន្តការចរចាជាមួយ EU ផងដែរ។
នាបច្ចុប្បន្ន មជ្ឈដ្ឋានមន្រ្តីសហភាពអឺរ៉ុប បានមកដល់ទីក្រុងឡុងដ៍ ដើម្បីធ្វើការចរចាគ្នា ដរាបណាភាគីទាំងពីរ ឈានដល់សម្រចបាននូវកិច្ចព្រមព្រៀងមួយដែលទំនងជាអាចប្រារព្វធ្វើឡើងនៅទីក្រុងឡុងដ៍ ឬនៅទីក្រុងប្រ៊ុចសែលផង ដែរ៕