បញ្ហា Brexit - នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានពីហានិភ័យដែលប្រទេសធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់

(VOVWORLD) - នាថ្ងៃទី៩ខែធ្នូ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានព្រមាន អំពីហានិភ័យដែលប្រទេសអង់គ្លេសធ្លាក់ចូលក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់និង     អស្ថិរភាពយ៉ាងធ្ងន់ធ្ងរ បើសិនជាកិច្ចព្រមព្រៀង Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - EU) សម្រេចបានកាលពីខែមុននោះ ដោយមិនបានអនុម័តដោយរដ្ឋសភាទេ។
បញ្ហា Brexit -  នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានពីហានិភ័យដែលប្រទេសធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

ម្យ៉ាងវិញទៀត លោកស្រី Theresa May ក៏បានព្រមានសមាជិកសភាថាសកម្មភាពរបស់ពួកគេអាចនាំឱ្យមានហានិភ័យដោយមិនមាន Brexit នោះទេ ក៏ដូចជាការបោះឆ្នោតជាសកលផងដែរ។

ទន្ទឹមនឹងនេះដែរ បើទោះជាមានព័ត៌មានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May គ្រោងនឹងពន្យារពេលការបោះឆ្នោតដ៏សំខាន់នៅសភានៅថ្ងៃទី ១១ ខែធ្នូ ស្តីពីកិច្ចព្រមព្រៀង Brexit ហើយខុទ្ទកាល័យនាយករដ្ឋមន្ត្រីនិងមន្រ្តីអង់គ្លេសបានបដិសេធចោលព័ត៌មានទាំងនេះ ព្រមទាំងអះអាងថាការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមផែនការដែលបានកំណត់ពីមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ